រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​ម៉ាឡេស៊ី​ថ្លែង​ថា​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ទាមទារយុត្តិធម៌​ជូន​គ្រួសារ​អ្នក​រង​គ្រោះ​ក្នុង​ករណី​ធ្លាក់​យន្តហោះMH17នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី
2017-07-14 14:57:57  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៣​ខែ​កក្កដា ក្នុង​ពេល​ជួប​សំណេះសំណាល​ជា​មួយ​គ្រួសារ​អ្នក​រង​គ្រោះ​ក្នុង​ករណី​ធ្លាក់​យន្តហោះ​MH17នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី លោក​Liow Tiong Laiរដ្ឋ​មន្រ្តីក្រសួង​គមនាគមន៍​ម៉ាឡេស៊ី​បាន​រំលឹក​ឡើង​វិញ​ម្តង​ទៀត​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំហឹង ដើម្បី​ទាមទារយុត្តិធម៌​ជូន​គ្រួសារ​អ្នក​រង​គ្រោះ។

      គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៤ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​MH17នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី​បាន​ធ្លាក់​ដោយ​សារ​រង​ការ​វាយ​ប្រហារ​ពី​គ្រាប់​មីស៊ីល​លើ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន ក្នុង​ពេល​ហោះ​ហើរ​ពី​ហុលឡង់​ទៅ​គូឡាលំពួរវិញ អ្នក​ដំណើរ​និង​បុគ្គលិក​បម្រើ​ការ​លើ​យន្ត​ហោះចំនួន​២៩៨​នាក់​បាន​ស្លាប់​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រង​គ្រោះ មាន​៤៣​នាក់​គឺ​ពលរដ្ឋ​ម៉ាឡេស៊ី៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ