លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Trump​ ប្រធានាធិបតី​អាមេរិក​
2017-07-09 15:44:45  cri  Web Editor:Wei

    

    ថៃ្ង​ទី៨​ ខែ​កក្កដា​ បន្ទាប់ពី​បិទបញ្ចប់​សន្និសីទ​កំពូល​នៃ​អ្នកដឹកនាំ​ក្រុម​ប្រទេស​G២០​នៅ​ក្រុង​Hamburg​ លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Trump​ប្រធានាធិបតី​អាមេរិក​ ភាគី​ទាំងពីរ​បាន​ធ្វើការ​ផ្លាស់ប្តូរ​មតិគ្នា​ជុំវិញ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ព្រមទាំង​បញ្ហា​អន្តរជាតិ​និង​តំបន់​សំខាន់ៗ​ដែល​បាន​យកចិត្តទុកដាក់​ជា​មួយ​គ្នា។​

    ប្រមុខរដ្ឋ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​រក្សា​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​អ្នកដឹក​នាំ​ជាន់​ខ្ពស់​ បង្កើន​កាជឿទុកចិត្ត​គ្នា​ជា​យុទ្ធសាស្រ្ត​រវាង​ភាគី​ទាំង​ពីរ។​ភាគីទាំង​សងខាង​បាន​ធ្វើការ​ពិគ្រោះពិភាក្សា​និង​កំណត់​ធ្វើ​កិច្ចសន្ទនា​អំពី​ផែ្នក​សេដ្ឋកិច្ច​ដោយ​គ្រប់​ជ្រុងជ្រោយ​វគ្គ​ទីមួយ​នៅ​ថៃ្ងទី​១៩​ ខែ​កក្កដា​ខាងមុខ​ ហើយ​ភាគី​ទាំងពីរ​នឹង​ដើរតួនាទី​យ៉ាង​ពេញលេញ​នូវ​យន្តការ​របស់​ការ​និយាយ​ឆ្លើយ​ឆ្លង​ជាន់​ខ្ពស់​ទាំង៤​ក្នុងការ​បង្កើន​ការយោគយល់​គ្នា​ទៅវិញ​ទៅ​មក​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់សែ្តង​ផង​ដែរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ