លោកស្រី​លីវយានទុង​ ឧបនាយករដ្ឋមន្ត្រី​ចិន​ថ្លែង​ថា​ ត្រូវ​បង្កើន​​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពេទ្យ​និង​ឱសថបុរាណ​​​ចិន​ឲ្យក្លាយទៅ​គំរូ​ល្អ​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខាភិបាល​និងការផ្លាស់ប្តូរ​ផ្នែ​កវប្បធម៌​មនុស្សជាតិ​រវាង​ចិននិង​ហុងគ្រី
2017-06-19 14:52:11  cri  Web Editor:Li

      ថ្ងៃទី១៨ ខែ​មិថុនា​ តាម​ម៉ោង​តំបន់​ លោកស្រី​លីវ យានទុង​ ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ទៅ​ទស្សនា​​នៅ​សកលវិទ្យាល័យសុខាភិបាល Semmelweis នៃ​ប្រទេស​ហុងគ្រី​នៅ​ក្រុង​Budapest ព្រមទាំង​​ចូលរួម​សកម្មភាព​មួយ​ចំនួន​អំពីកិច្ចសហប្រតិបតិ្តការ​ផ្នែក​ការអប់រំអំពី​ពេទ្យ​បុរាណ​ចិន​ ។

 លោកស្រី​លីវយានទុង​បាន​ថ្លែង​ថា​ កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៧នេះ​ លោកស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិននិង​លោក​ Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី​បាន​រួម​គ្នា​ប្រកាសថា​បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូកិច្ច​​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​​រវាង​ចិននិង​ហុងគ្រី​ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បានលើកឡើង​ថា​ ត្រូវ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខាភិបាល​មានភាព​កាន់តែ​ស៊ីជម្រៅ​ ពិសេស​គឺ​ក្នុងវិស័យឪសថ​បុរាណ​ចិន​ ​ ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែ​កពេទ្យ​​បុរាណចិន​រវាង​ប្រទេស​ទាំងពីរ​។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ