លោក ​MoonJae-inតែងតាំង​លោក​ស្រី​អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ជា​ស្រ្តី​ដំបូង
2017-06-19 15:52:44  cri  Web Editor:Ma

ថ្ងៃ​ទី​១៨​ខែ​មិថុនា ​លោក ​MoonJae-inប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​តែង​តាំង​លោក​ស្រី​KangKyung-whaអតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ជា​ផ្លូវ​ការ​ ​លោក​ស្រី​KangKyung-whaបាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ជា​ស្រ្តី​ដំបូង។

លោក​ស្រី​KangKyung-whaកាល​ពី​មុន​ធ្លាប់​ធ្វើ​ការងារ​ជា​ច្រើន​ឆ្នាំ​នៅ​អង្គការ​សហប្រជាជាតិ​ ​ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ស្តីពី​បញ្ហា​គោល​នយោបាយ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ជា​ជំនួយ​ការ​អគ្គលេខាធិការ​ដែល​ទទួល​បន្ទុក​កិច្ច​ការ​មនុស្សធម៌​ និង​ជា​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ដើម។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ