លោក ​YangShuAnថ្លែង​ថា ​កីឡា​អាច​ពង្រីក​តួនាទី​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​មនុស្ស​ជាតិ​និង​វប្បធម៌​រវាង​ប្រទេស​BRICS
2017-06-19 15:51:53  cri  Web Editor:Ma

ថ្ងៃ​ទី​១៨​ខែ​មិថុនា ​ក្នុង​ទីលាន​ប្រកួត​កីឡា​នៃ​ប្រទេស​BRICS​លើក​ដំបូង​ ​លោក ​YangShuAnអគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កីឡា​ជាតិ​ចិន​ថ្លែង​ថា ​កីឡា​អាច​ពង្រីក​តួនាទី​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​មនុស្ស​ជាតិ​និង​វប្បធម៌​រវាង​ប្រទេស​BRICS។

លោក​​បន្ត​ថា​ ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​កីឡា​ជា​ចំណែក​សំខាន់​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នែក​មនុស្ស​ជាតិ​និង​វប្បធ៌ម​រវាង​ប្រទេស​BRICS ​ការ​ប្រកួត​កីឡា​នៃ​ប្រទេស​BRICS​លើក​ដំបូង​អាច​បើក​ធ្វើ​នៅ​ទី​ក្រុង​GuangZhou ​គឺ​ជា​សមិទ្ធផល​ដែល​យើង​ទទួល​បាន​តាម​ស្មារតី​BRICSគឺ​បើក​ទូលាយ​ប្រកប​ដោយ​បរិយាបន្ន​និង​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ