ថៃ្ងទី១៦ ខែមិថុនា លោក Zhanggaoliឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាការងារជាមួយលោក Luhut បេសកជនពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីនិងជារដ្ឋមន្រ្តីក្រសួងចាត់ចែងកិច្ចការមហាសមុទ្រឥណ្ឌូនេស៊ីនៅក្រុងប៉េកាំង។
លោក Zhanggaoli បានថែ្លងថា ភាគីទាំងពីរត្រូវតែអនុវត្តជាក់សែ្តងដោយយកចិត្តទុកដាក់នូវមតិឯកភាពគ្នារបស់ប្រមុខរដ្ឋប្រទេសទាំងពីរ ធ្វើការអភិវឌ្ឍជាយុទ្ធសាស្រ្តឲ្យបានស៊ីជម្រៅនិងជានិរន្តរភាពព្រមទាំងតភ្ជាប់កិច្ចសហប្រតិបត្តិការជាក់សែ្តងលើគ្រប់វិស័យអនុវត្តឲ្យបានល្អនូវកម្មវិធីសំខាន់ៗអំពីផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ប៉ាន់ឡុងហើយនឹងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ៕