ក្រសួង​ការបរទេសចិន​បង្ហាញថា ជំនួប​រវាងអ្នកដឹកនាំ​ចិន​និង​សហភាពអឺរ៉ុប​លើកទី ១៩ ទទួលបាន​ផ្លែផ្កា​ប្រកបដោយ​ប្រសិទ្ធភាព
2017-06-06 10:48:51  cri  Web Editor:Xu
    ជំនួប​រវាងអ្នកដឹកនាំ​ចិន​និង​សហភាពអឺរ៉ុប​លើកទី ១៩ បានប្រារព្ធធ្វើ​នៅក្រុងព្រុចសែល​ប្រទេសបែលហ្ស៉ិក​នាពេល​កន្លងទៅ ។ ភាគីទាំងពីរ​ចិន​និង​សហភាពអឺរ៉ុប​បានចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ចំនួន ១០ ច្បាប់​ដែល​ពាក់ព័ន្ធនឹង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​គយ​ជាដើម ។ លោកស្រី​HuaChunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានថ្លែង​នៅក្រុងប៉េកាំងថា ជំនួបលើកនេះ​ទទួលបាន​លទ្ធផល​ប្រកបដោយប្រសិទ្ធភាព បានបង្ហាញពី​វឌ្ឍនភាព​ស៊ីជម្រៅ​គ្រប់ជ្រុងជ្រោយ​នៃកិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​សហភាពអឺរ៉ុប ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ