កងទ័ព​ហ្វីលីពីន​បាន​បាញ់​សម្លាប់​កង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ ៣១ នាក់​នៅ​ក្រុង ម៉ាឡាវី​នៃ​កោះ Mindanao
2017-05-27 15:05:57  cri  Web Editor:Guo
      នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ កងទ័ព​រដ្ឋាភិបាល​និង​ប៉ូលិស​នៃ​ប្រទេស​ហ្វីលីពីន​បាន​តាម​ដាន​ចាប់​កង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង ម៉ាឡាវី​នៃ​កោះ Midanao ហើយ​បាន​បាញ់​សម្លាប់​កង​ប្រដាប់​អាវុធ​ទាំង​នេះ​ចំនួន ៣១ នាក់ រីឯ​កងទ័ព​រដ្ឋាភិបាល​និង​ប៉ូលិស​នៃ​ប្រទេស​ហ្វីលីពីន​ចំនួន ១៣ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ផង​ដែរ ។ ថ្ងៃទី ២៦ ខែ​ឧសភា ផ្នែក​យោធា​ហ្វីលីពីន​បាន​បញ្ជាក់​ថា មាន​កង​ប្រដាប់​អាវុធ​បរទេស​បាន​ចូល​រួម​ការ​ប្រយុទ្ធ​នៅ​ក្រុង​ម៉ាឡាវី​ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ