លោក ​Xi​ Jinping ​និង​លោក​ Li​ Keqiang ​បាន​ផ្ញើ​សារទូរលេខ​សួរសុខទុក្ខ​ចំពោះ​លោក ​El-Sisi ​ប្រធានាធិបតី​អេហ្ស៊ីប​និង​លោក ​Sherif ​Ismail ​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​ដោយសារ​ប្រទេសអេហ្ស៊ីប​រង​ការវាយប្រហារ​ភេរវកម្ម​
2017-05-27 16:19:15  cri  Web Editor:Sun
    ថ្ងៃទី២៧​ខែឧសភា​ លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​និង​លោក ​Li ​Keqiang ​នាយករដ្ឋមន្ត្រីចិន​បាន​ផ្ញើ​សារទូរលេខ​សួរសុខទុក្ខ​ចំពោះ​លោក ​El-Sisi ​ប្រធានាធិបតី​អេហ្ស៊ីប​និង​លោក ​Sherif ​Ismail ​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​ ដើម្បី​សំដែង​មរណទុក្ខ​ដ៏ក្រៀមក្រំ​ចំពោះ​អ្នករងគ្រោះ​ស្លូតត្រង់​ក្នុង​ករណី​វាយប្រហារ​ភេរវកម្ម​ដ៏ធ្ងន់ធ្ងរ​ដែល​កើត​នៅ​ខេត្ត ​El ​Minya​ ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃទី២៦​ខែឧសភា ​ហើយបាន​សួរសុខទុក្ខ​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​ប្រធានាធិបតី​អេហ្ស៊ីប ​El-Sisi​ សមាជិក​របស់​អ្នករងគ្រោះ​ដែល​បាន​ស្លាប់​ព្រមទាំង​អ្នករង​របួស​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ