ការិយាល័យ​ពិនិត្យ​អង្កេត​តំបន់​ប៉ូល​នៃ​នាយកដ្ឋាន​ជាតិ​មហាសមុទ្រ​និង​អង្គការ​តំបន់​ប៉ូល​នៃ​ប្រទេស​ពាក់​ព័ន្ធ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី
2017-05-26 14:16:01  cri  Web Editor:Ma
     ថ្ងៃ​ទី​២៥​ខែ​ឧសភា ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​ក្នុង​វិស័យ​តំបន់​ប៉ូល​នៃ​នាយកដ្ឋាន​ជាតិ​មហាសមុទ្រ​ចិន​បាន​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង។​ការិយាល័យ​ពិនិត្យ​អង្កេត​តំបន់​ប៉ូល​នៃ​នាយកដ្ឋាន​ជាតិ​មហាសមុទ្រ​បាន​ចុះ​ហត្ថលេខា​ដោយ​ឡែក​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​ក្នុង​វិស័យ​តំបន់​ប៉ូល​ជា​មួយ​និង​នាយកដ្ឋាន​តំបន់​ប៉ូល​ខាង​ត្បូង​អាហ្សង់ទីន ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​តំបន់​ប៉ូល​ខាង​ត្បូង​នៃ​ក្រសួង​ការ​បរទេស​ឈីលី ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​តំបន់​ប៉ូល​និង​មហាសមុទ្រ​Helmholtzប្រទេស​អាល្លឺម៉ង់ ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​តំបន់​ប៉ូល​ខាង​ត្បូង​នៃ​ក្រសួង​អាកាស​ធាតុ​និង​បរិស្ថាន​ន័វេស ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​តំបន់​ប៉ូល​ខាង​ត្បូង​និង​ខាង​ជើង​នៃ​មន្ទីរ​ពិនិត្យ​ជលសាស្រ្ត​ធាតុអាកស​និង​បរិស្ថាន​ប្រទេស​រុស្ស៊ី​និង​ការិយាល័​កម្មវិធី​តំបន់​ប៉ូល​នៃ​មូលនិធី​វិទ្យាសាស្រ្ត​ជាតិ​អាមេរិក។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ