លោកZhaoHongzhu​ដឹកនាំ​គណៈប្រតិភូ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បំពេញទស្សនកិច្ច​នៅរុស្ស៊ី
2017-05-26 14:11:04  cri  Web Editor:Xu
    តាម​សេចក្តីអញ្ជើញ​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី លោក​ZhaoHongzhu លេខាធិការនៃ​លេខាធិការដ្ឋាន​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​លេខាធិការរង​នៃគណៈកម្មាធិការ​ត្រួតវិន័យ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅរុស្ស៊ី​ចាប់ពីថ្ងៃ​ទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា លោកបាន​ជួបសន្ទនា​ការងារ​​ដោយឡែកពីគ្នា​ជាមួយលោក​ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី លោកអនុប្រធាន​ទី ១ ឌូម៉ា​ជាតិរុស្ស៊ីនិង​លោកប្រធាន​នាយកដ្ឋាន​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី​ផងដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ