ព័ត៌មាន​ចិន
2017-05-24 14:52:08  cri  Web Editor:Li

1 លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រី​ចិន​បានបញ្ជាក់ក្នុង​ពិធី​សម្ពោធ​បើកសន្និសីទ​ពិភាក្សា​សន្ធិសញ្ញា​អំពី​ប៉ូល​ខាងត្បូង​លើកទី​ ៤០ ថា​ ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃគោលការណ៍​សន្ធិសញ្ញា​អំពីប៉ូលខាងត្បូង​ ដើម្បី​យល់ដឹងឲ្យ​បាន​កាន់តែ​ច្បាស់​ ​ការពារនិង​ប្រើប្រាស់​បាន​កាន់តែ​ល្អ​ចំពោះ​តំបន់​ប៉ូល​ខាងត្បូង ។

2 ក្រសួង​ការបរទេស​ចិន​សង្ឃឹម​ថា​ បន្ទាប់ពី​លោក Terry Branstad បំពេញ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅ​ប្រទេស​ចិន​ លោក​បន្ត​ដើរតួនាទី​ជាវិជ្ជមានក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​អាមេរិក​ដោយ​មាន​ភាព​​ស្អាតស្អំ​ ។

3 ក្រសួង​ការបរទេស​ចិន​អះអាង​ថា​ គោលការណ៍​មានប្រទេស​ចិន​តែមួយគត់ គឺ​សមស្រប​នឹង​គោលបំណង​របស់​ប្រជាជន​លើ​សហគមន៍អន្តរជាតិ​ និង​ជា​ចរន្ត​យុគសម័យ​ផង​។

4 ក្រសួង​ការបរទេស​ចិនសំដែង​ថា​ ភាគីចិន​​គាំទ្រ​ជានិច្ច​ចំពោះ​ការដែល​កូរ៉ខាងត្បូង​និង​ខាងជើង​ត្រូវ​បង្កើន​ការប្រាស្រ័យទាក់ទងគ្នា​និង​ការ​ផ្លាស់ប្តូរ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ