សន្និសីទ​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​រវាង​ចិន​និង​អាស៊ាន​ជួយ​ឲ្យ​ខេត្ត​GuiZhouក្លាយ​ជា​មជ្ឈមណ្ដល​សម្រាប់​កិច្ច​សហការ​ទ្វេ​ភាគី
2017-05-22 15:24:06  cri  Web Editor:Ma
    យប់​ថ្ងៃ​ទី​១៩​ខែ​ឧសភា ​លោក​ LiuZhenMin ​អនុរដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​សារ​ព័ត៌មាន​នៅ​ទី​ក្រុង​GuiYang​ប្រទេស​ចិន​ថា ​ការ​ពិគ្រោះ​ពិភាក្សា​ថ្នាក់​មន្រ្តី​ជាន់​ខ្ពស់​រវាង​ចិន​និង​អាស៊ាន​លើក​ទី​២៣​ ​សន្និសីទ​មន្រ្តី​ជាន់​ខ្ពស់​ស្តី​ពី​ការ​អនុវត្ត​សេចក្តី​ប្រកាស​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​ និង​សន្និសីទ​លើក​ទី​១​នៃ​យន្តការ​ពិគ្រោះ​ពិភាក្សា​ទ្វេ​ភាគី​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​ធ្វើ​នៅ​ទី​ក្រុង​GuiYang ​ការ​នេះ​នឹង​ជួយ​ឲ្យ​ខេត្ត​GuiZhouឆ្ពោះ​ទៅ​កាន់​ទ្វីប​អាស៊ី​និង​ពិភពលោក ​ព្រម​ទាំង​ជំរុញ​ឲ្យ​ខេត្ត​GuiZhou​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​កិច្ច​សហការ​ទ្វេ​ភាគី​ចិន​និង​អាស៊ាន។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ