លោក ​ZhangDeJiangបាន​ជួប​សន្ទនា​ជា​មួយ​ប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​ហ្វីលីពីន
2017-05-22 15:15:47  cri  Web Editor:Ma

ថ្ងៃ​ទី​១៩​ខែ​ឧសភា ​លោក ​ZhangDeJiang​ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូ​ទាំង​ប្រទេស​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក ​Pantaleon ​Alvarezប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​ហ្វីលីពីន​នៅ​វិមាន​សភា​ប្រជាជន​ចិន​ក្រុង​ប៉េកាំង។

លោក ​ZhangDeJiang ​ថ្លែង​ថា ​ភាគី​ចិន​រីក​រាយ​រួម​ជា​មួយ​ភាគី​ហ្វីលីពីន​ រក្សា​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​និង​បង្កើន​ការ​ទាក់​ទង​គ្នា​ជា​យុទ្ធសាស្រ្ត ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​កាន់​តែ​ស៊ី​ជម្រៅ ​ក្តាប់​ឱកាស​និន្នាការ​អភិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ​នៃ​ការ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន ​ដើម្បី​រួម​គ្នា​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍន៍​កាន់​តែ​ច្រើន​ឡើង។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ