ក្បួន​នាវា​ទាហាន​ជើង​ទឹក​ប្រទេស​ចិន​សម្រាប់​បំពេញ​ទស្សនកិច្ច​តំបន់​ឆ្ងាយ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា
2017-05-22 15:09:23  cri  Web Editor:Ma
    ព្រឹក​ថ្ងៃ​ទី​២១​ខែ​ឧសភា​តាម​វេលា​ម៉ោង​តំបន់ ​ក្បួន​នាវា​ទាហាន​ជើង​ទឹក​ប្រទេស​ចិន​សម្រាប់​បំពេញ​ទស្សនកិច្ច​តំបន់​ឆ្ងាយ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​មេត្រី​ភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​គាប់​ប្រសើរ ​ហើយ​បាន​ចាក​ចេញ​ពី​កំពង់​ផែ​Thilawaនៃ​ទី​ក្រុង​រ៉ុងហ្គូន​ ​លោក ​HongLiangឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​និង​បុគ្គលិក​នៃ​ស្ថាន​ទូត​ តំណាង​អង្គការ​វិនិយោគ​ទុន​នៃ​ប្រទេស​ចិន​ តំណាង​អាណិកជន​ចិន​និង​ជន​ជាតិ​ចិន​កាន់​សញ្ជាតិ​បរទេស​ព្រម​ទាំង​តំណាង​នៃ​កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា​ ​រួម​ទាំង​អស់​មាន​មនុស្ស​ចំនួន​៤​រយ​នាក់​បាន​ជូន​ដំណើរ​ចំពោះ​ក្បួន​នាវា​ទាហាន​ជើង​ទឹក​របស់​ប្រទេស​ចិន​នៅ​កំពង់​ផែ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ