កិច្ចប្រជុំឧត្តមមន្ត្រីស្តីពីការអនុវត្តសេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូងលើកទី ១៤បានបើកធ្វើនៅក្រុង Gui Yang
2017-05-19 17:33:34  cri  Web Editor:Wang

ប្រទេសចិននិងប្រទេសអាស៊ានបានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី​ស្តីពីការអនុវត្ត​សេចក្តីប្រកាស​ប្រតិបត្តិសមុទ្រចិន​ខាងត្បូងលើកទី ១៤​ និងកិច្ចប្រជុំក្រុមការងារចម្រុះលើកទី ២០​ នៅក្រុង GuiYang ខេត្ត Gui Zhou ប្រទេស​ចិនចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែ ឧសភា​ ឧត្តមមន្ត្រីនៃ​ក្រសួងការបរទេសរបស់​ប្រទេសចិន​និង​​អាស៊ានទាំង ១០ ​បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។

        បណ្តាភាគីបានពិគ្រោះពិភាក្សាយ៉ាងស្មោះត្រង់និងមានភាពកាន់តែស៊ីជម្រៅ​អំពីការអនុវត្ត​សេចក្តីប្រកាសប្រតិបត្តិ​សមុទ្រចិនខាងត្បូងដោយ​គ្រប់​ជ្រុងជ្រោយ​និង​មាន​ប្រសិទ្ធភាព​​ ព្រមនិងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ​សមុទ្រក៏ដូចជាបាន​ពិគ្រោះពិភាក្សាអំពី​ក្រមប្រតិបត្តិសមុទ្រ​ចិន​ខាង
ត្បូ​ង​​ កិច្ចប្រជុំទទួលបាននូវសមិទ្ធផលវិជ្ជមាន ។

        ​កិច្ចប្រជុំលើកនេះក៏បានពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀងមិនមែនឯកសារស្តីពីជំហាន​បង្កើត​គណៈកម្មាធិការបច្ចេកទេសបី​ និងលទ្ធផលដំណើរ​ការសាកល្បង​ខ្សែ​ទូរស័ព្ទទាន់ហេតុការណ៍សម្រាប់វិស័យ​ការទូត ហើយនិងធ្វើការផ្លាស់ប្តូរថ្មីសម្រាប់ផែនការការងារឆ្នាំ២០១៦- ឆ្នាំ ២០១៨ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ