សកម្មភាពយកបទសម្ភាសន៍​របស់​​​ប្រព័ន្ធសារ​ព័ត៌មាន​សំខាន់ៗ​នៃ​ប្រទេស​អាស៊ាន​​ទាំង​​ ១០​ និង​ប្រព័ន្ធ​សារ​ព័ត៌មាន​សំខាន់ៗ​នៃម​ជ្ឈិម​នៅខេ​ត្ត AnHui បាន​ចាប់ដំណើរការ
2017-05-19 17:27:04  cri  Web Editor:Wang

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ កសកម្មភាពយកបទសម្ភាសន៍របស់​​ប្រព័ន្ធ សារព័ត៌មាន សំខាន់ៗ នៃប្រទេសអាស៊ាន ទាំង ១០  និងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃមជ្ឈិមន​ខេត្ត AnHui​​​​​  ឆ្នាំ ២០១៧បានរៀបចំពិធីចាប់ដំណើរការនៅក្រុង He fei ខេត្ត  AnHui ប្រទេសចិន​ 

លោកZheng Mingwu ប្រធានការិយាល័យ​សារព័ត៌មានននៃសាលាខេត្ត AnHui បាន​ថ្លែងនៅក្នុងពិធីនេះថា​ ប៉ុន្មាន់ឆ្នាំចុងក្រោយនេះ   ទន្ទឹមនឹងការអនុវត្តគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ប្រទេស​ចិន ទំនាក់ទំនងរវាងខេត្ត AnHuiនិងប្រទេស​
អាស៊ាន មានភាពកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរ
ប្រជាជនកាន់តែជិតស្និទ្ធ ហើយសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ផ្នែកពាណិជ្ជកម្មក៏មានផ្លែផ្កាច្រើន ។  លោកបានបន្តទៀតថា សង្ឃឹមថា សកម្មាភាពយកបទសម្ភាសន៍​លើកនេះ​អាច​ធ្វើឲ្យមិត្តភាព​រវាង​ចិននិង​​អាស៊ានមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញការយល់ដឹកពីគ្នាទៅវិញទៅមក ព្រមនិងបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងខេត្ត AnHuiនិង​ប្រទេសអាស៊ាន ។ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ