ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​និង​កិច្ចការពារ
2017-05-19 17:39:37  cri  Web Editor:Zhai

      ថ្ងៃទី ១៨ ខែ​ឧសភា សហភាព​អឺរ៉ុបបាន​​រៀបចំ​​សន្និសីទ​​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ជា​សមាជិក​ ។ ​ក្នុង​សន្និសីទ​សារ​​ព័ត៌មាន​ដែល​បើក​ធ្វើ​បន្ទាប់​ពី​កិច្ចប្រជុំ​ លោក​ស្រី​Federica Mogherini​ តំណាង​ជាន់​ខ្ពស់ទទួល​បន្ទុក​​ផ្នែកការទូត​និង​នយោបាយ​សន្តិសុខ​នៃ​សហភាព​អឺរ៉ុប​បាន​ថ្លែងថា សន្និសីទ​លើក​នេះ​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​អំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​និង​កិច្ចការពារ​​ ។ 

   លោកស្រី​ Mogherini​ ​បាន​ថ្លែង​ថា ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ទទួល​បាន​ការ​វិវឌ្ឍ​លើ​វិស័យ​កែ​លម្អ​រចនាសម្ព័ន្ធ​​គ្រប់​គ្រង​វិបត្តិ បង្កើន​កិច្ចសហប្រតិបត្តិការផ្នែក​​សន្តិសុខ​ជា​មួយ​អង្គការ​អន្តរជាតិ​និង​ប្រទេស​​​ជា​ដៃគូ ពន្លឿន​​ប្រតិកម្មរហ័ស​លើ​វិស័យ​យោធា និង​លើក​កម្ពស់​សមត្ថភាព​គ្រប់​គ្រង​វិបត្តិ​រដ្ឋ​ប្បវេណីជាដើម​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ