របាយការណ៍​នៃអង្គការ​សហប្រជាជាតិ​អះអាង​ថា អង្គការ​Boko Haram ​មាន​បំណង​ត្រៀម​កម្លាំង​​សព្វាវុធ​​​ជា​ថ្មី​ឡើង​វិញ
2017-05-19 17:34:11  cri  Web Editor:Zhai

      តាម​ការ​ផ្សាយ​ដំណឹង​នៃ​កាសែត​The Guardian របស់​​ប្រទេស​នីហ្សេរីយ៉ា​នា​ពេល​​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗកន្លង​ទៅ​នេះ ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​​កិច្ចការ​ជន​ភៀស​ខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​​របាយការណ៍​​អះអាង​ថា អង្គការ​​Boko Haram​ជា​អង្គការ​ជ្រុល​និយម​កំពុង​វិល​ត្រឡប់​ទៅកាន់​​ព្រៃ​​Sambisa ​ដើម្បីត្រៀម​កម្លាំង​​សព្វាវុធ​​​ សម្រាប់​ធ្វើ​សកម្មភាពភេរវកម្ម​​ឡើង​វិញ​ ការ​ប្រឆាំង​ភេរវនិយមរបស់​​រដ្ឋាភិបាល​នីហ្សេរីយ៉ា​ប្រហែលនឹង​រង​ការ​ប៉ះ​ពាល់​ ហើយ​ស្ថានការណ៍​​សន្តិសុខ​នៃ​តំបន់​ពាក់​ព័ន្ធ​ប្រហែល​នឹង​មាន​ភាពកាន់​តែ​​ធ្ងន់​ធ្ងរ​ថែម​ទៀត​ ។ ការិយាល័យ​ជនភៀស​ខ្លួន​បាន​សម្តែង​ការ​ព្រួ​យ​បារម្ភ​ចំពោះ​ករណី​បង្គាប់​ឲ្យ​កុមារ​ធ្វើ​ការ​​បំផ្ទុះ​បែប​អត្តឃាត​​ក្នុង​ត្រី​មាស​ទី​ ១ ឆ្នាំ​នេះ​កើន​ឡើង​ពី ៩ ​ករណី​ទៅ​ដល់​ ២៧ ករណី​បើ​ធៀបនឹង​​​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០១៦ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ