លោក​XiJinping​ប្រធានរដ្ឋ​ចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​LeeHai-chan​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង
2017-05-19 16:18:32  cri  Web Editor:Liu

    ថ្ងៃទី១៩​ ខែ​ឧសភា ​លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​LeeHai-chan​បេសកជន​ពិសេស​លោក​​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​វិមាន​សភា​ប្រជាជន​ចិន​។

    លោក​XiJinping​បាន​បញ្ជាក់ថា​ ​បច្ចុប្បន្ននេះ ​ទំនាក់ទំនង​រវាង​ចិននិង​កូរ៉េខាងត្បូង​ស្ថិត​​ក្នុង​ដំណាក់កាល​សំខាន់​ ​ហើយ​តែងតែ​ភាគី​ចិន​យកចិត្តទុកដាក់​អំពី​ទំនាក់ទំនង​រវាង​ចិននិង​កូរ៉េខាងត្បូង​ ចិន​រីករាយ​រួម​សហការ​ចិត្ត​ជា​មួយ​ភាគី​កូរ៉េខាងត្បូង​ ​ដើម្បី​គាំពារសមិទ្ធផល​ដ៏​កម្រ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ ​ហើយ​ឈរលើ​មូលដ្ឋាន​យោគយល់​គ្នា​និងគោរព​គ្នា​ទៅវិញទៅមក ​ពង្រឹងនិង​ពង្រីក​ទំនុកចិត្ត​លើ​គ្នា​ខាង​គោលនយោបាយ​ដើម្បី ​ដោះស្រាយ​វិវាទ​ដោយ​សមរម្យ ​ព្រមទាំង​ជំរុញ​ទំនាក់ទំនងរវាង​ចិននិង​កូរ៉េខាងត្បូង​ឲ្យ​វិលត្រឡប់​មករក​​ផ្លូវ​ត្រឹមត្រូវ​វិញ​ក្នុង​ពេល​ឆាប់ៗ ក្នុង​ន័យ​ឈាន​ទៅ​​សម្រេច​ការ​អភិវឌ្ឍ ​ដែល​ផ្តល់​​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង២៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ