ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ថា ​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​ប្រក្រតីភាព​ជាប់​រហូត
2017-04-26 14:58:13  cri  Web Editor:Ma Xiaoqing

ថ្ងៃ​ទី​២៥​ខែ​មេសា ​លោក ​GengShuangអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដែល​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​ថា ​កូរ៉េ​ខាង​ជើង​មិន​បាន​ធ្វើ​ការ​សាក​ល្បង​នុយគ្លែអ៊ែរ​នៅ​ថ្ងៃ​ដដែល​នោះ​ទេ។

ក្នុង​ពេល​ឆ្លើយ​សំនួរ​របស់​សារ​ព័ត៌មាន​ លោក ​GengShuangថ្លែង​ថា​ ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ប្រក្រតី​ជាប់​រហូត​មក​ ច្រក​ផ្លូវ​ផ្លាស់​ប្តូរ​មតិ​គ្នា​ក្នុង​វិស័យ​ការ​ទូត​នៃ​ភាគី​ទាំង​ពីរ​ក៏​រលូន​ផង​ដែរ។​ពេល​បច្ចុប្បន្ន​នេះ ​ស្ថានភាព​ឧបទ្វីប​កូរ៉េ​មាន​ភាព​ស្មុគស្មាញ​រសើប ​និង​តាន​តឹង​កម្រិត​ខ្ពស់ ​ដូច្នេះ​យើង​សូម​ដាស់​តឿន​ឲ្យ​ភាគី​នានា​ដែល​ពាក់​ព័ន្ធ​អាច​រក្សា​ភាព​អត់​ធ្មត់​ ​កុំ​ធ្វើ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​តាន​តឹង​នេះ​កើន​ឡើង។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ