ក្រុម​អ្នកយកព័ត៌មាន​ចម្រុះ​អំពី​ចិននិង​អាស៊ាន​រួមគ្នា​កសាង​ផ្លូវសូត្រ​លើសមុទ្រ​នៃ​សតវត្សរ៍​ទី ២១ ទៅទស្សនកិច្ច​ខេត្តហ៊ូណាន
2017-04-24 15:43:48  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ត្រង់​នៃ​ថ្ងៃទី ២១ ខែមេសា អ្នកសារព័ត៌មាន​ចំនួន ២០ នាក់​នៃ​ប្រទេស​អាស៊ាន​ទាំង ១០ បាន​បញ្ចប់​ការយកព័ត៌មាន​នៅ​ខេត្តហ៊ូណាន ហើយ​ចេញដំណើរ​ទៅកាន់​ខេត្តជាំងស៊ី ។

    តាមដឹង សកម្មភាព​យកព័ត៌មាន​ចម្រុះ​អំពី​ចិន​និង​អាស៊ាន​រួមគ្នា​កសាង​ផ្លូវសូត្រ​លើសមុទ្រ​នៃសតវត្សរ៍ទី ២១ លើកនេះ​គឺរៀបចំ​ដោយ​ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និង​មជ្ឈមណ្ឌល​ចិន​និង​អាស៊ាន ហើយ​បាន​ចាប់ដំណើរការ​ជាផ្លូវការ​ពីថ្ងៃ​ទី ១៧ ខែមេសា រួមទាំងអស់​មាន​អ្នកសារព័ត៌មាន ២០ នាក់​នៃ​ប្រព័ន្ធសារព័ត៌មាន​សំខាន់ៗ​ចំនួន ២០ មកពី​ប្រទេស​អាស៊ាន​ទាំង ១០ បានចូលរួម​សកម្មភាពនេះ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ