លោកនាយករដ្ឋមន្ត្រី​ក្រិច​ជួបសន្ទនា​ជាមួយ​លោកវ៉ាងយី
2017-04-24 15:30:21  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ២៣ ខែមេសា លោក​Alexis Tsipras នាយករដ្ឋមន្ត្រី​ប្រទេសក្រិច​បាន​ជួបសន្ទនា​ជាមួយ​លោកវ៉ាងយី រដ្ឋមន្ត្រី​ការបរទេស​ចិន​ដែល​អញ្ជើញទៅ​បំពេញទស្សនកិច្ច​ផ្លូវការ​នៅក្រិច​និង​ចូលរួម​វេទិកា​ប្រទេសបុរាណ​អរិយធម៌ ។

    លោក​Alexis Tsipras បានថ្លែងថា ខ្ញុំ​មានក្តីសោមនស្ស​រីករាយណាស់​ដែលនឹង​ទៅ​ចូលរួម​វេទិកាកំពូល​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​នៅប្រទេសចិន​តបតាម​សេចក្តីអញ្ជើញ ។ កម្មវិធី​កំពង់ផែ​Piraeus ជា​ជំហាន​ទី ១ សម្រាប់​ភាគី​ទាំងពីរ​តភ្ជាប់​ខាងយុទ្ធសាស្ត្រ ហើយ​មាន​អត្ថន័យ​ជានិមិត្តសញ្ញា ។

    លោកវ៉ាងយី​ថ្លែងថា ស្វាគមន៍​លោកនាយករដ្ឋមន្ត្រី​Alexis Tsipras អញ្ជើញ​ទៅ​ចូលរួម​វេទិកា​កំពូល​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​នៅ​ប្រទេសចិន រួមគ្នា​ពិភាក្សា​ផែនការ​ឈ្នះ-ឈ្នះ​និង​មាន​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក ហើយ​បញ្ចូល​កម្លាំងចលករថ្មី​ទៅក្នុង​កិច្ចសហប្រតិបត្តិការ​លើវិស័យនានា​រវាង​ចិន​និង​ក្រិច ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ