លោក​ Xi ​Jin ​Ping ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក ​Donald ​Trump ​ប្រធានាធិបតី​អាមេរិក​
2017-04-24 15:34:28  cri  Web Editor:Wei wei

     ថៃ្ងទី២៤​ខែមេសា លោក Xi Jin Ping ប្រធាន​ចិន​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ Donald ​Trump ប្រធានាធិបតី​អាមេរិក។

      លោក ​Xi ​Jin ​Ping ​បាន​បង្ហាញ​ថា ភាគី​ទាំងពីរចិន​និង​អាមេរិក​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​មតិឯកភាព​គ្នា​ដែល​ប្រមុខ​រដ្ឋ​ទាំងពីរ​បាន​ឈាន​ដល់​  ពង្រឹង​និន្ឋាការ​នៃការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​នឹងនរ​  សំដៅ​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និងអាមេរិក​មាន​ការអភិវឌ្ឍ​ថ្មី​ឥត​ឈប់ឈេរ។

      លោក​ Donald ​Trump ​បាន​ថែ្លង​ថា         ខ្ញុំ​រំពឹង​ថា អាច​ជួប​សន្ទនា​ជាមួយ​លោក​ប្រធាន​រដ្ឋ Xi ​Jin ​Ping​ ម្តង​ទៀត​ក្នុង​ពេស​ឆាប់ៗ​  ហើយ​មាន​ក្តីរំពឹង​ទុក​ចំពោះ​ការ​បំពេញ​​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ