ចំនួន​មនុស្ស​ស្លាប់​ក្នុង​រឿង​មូលដ្ឋាន​របស់​កងទ័ព​ជីវពល​អាហ្វហ្គានីស្ថាន​រង​ការ​វាយប្រហារ​បាន​ឡើង​ដល់​១៣៥​នាក់​
2017-04-23 15:03:09  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២២​ខែមេសា​ ​ប្រភពព័ត៌មាន​ពី​ផ្នែក​យោធា​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​ថា​ ​ជន​ប្រដាប់​អាវុធ​បាន​វាយប្រហារ​មូលដ្ឋាន​នៃ​កងទ័ព​ជីវពល​ដែល​ស្ថិតនៅ​ក្រុង​Zazar-i-Sharif​ជា​ទីរួមខេត្ត​របស់​ខេត្ត​Balkh​ភាគខាងជើង​អាហ្វហ្គានីស្ថាន​ ​យ៉ាង​ហោច​ណាស់​បាន​បណ្តាល​ឲ្យ​មនុសុ្ស​១៣៥​នាក់​ស្លាប់​ ​ជាង​៦០​នាក់​ទៀត​រង​របួស​។

      ក្រុង​Zazar-i-Sharif​ជា​តំបន់​សំខាន់​នៅ​ភាគខាងជើង​អាហ្វហ្គានីស្ថាន​ ​ឃ្លាត​ពី​ក្រុង​កាប៊ូល​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​។ ​មូលដ្ឋាន​របស់​កងទ័ព​ជីវពល​នៅ​ក្រុង​Zazar-i-Sharif​ជា​មជ្ឈមណ្ឌល​បញ្ជាការ​យោធា​កំពូល​របស់​ផ្នែក​យោធា​អាហ្វហ្គានីស្ថាន​នៅ​តំបន់​ភាគខាងជើង​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ