ប្រទេស​ចិន​និ​ងអូស្ត្រាលី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​​អំពី​កិច្ច​សន្ទនា​សន្តិសុខ​ជាន់​ខ្ពស់​​ជា​លើក​ដំបូង​
2017-04-23 15:02:23  cri  Web Editor:Wang Zhaojun

     ​ថ្ងៃទី​២១​ខែ​មេសា​ ​លោក​Meng Jianzhu​លេខាធិការ​នៃ​គណៈកម្មធិការ​នយោបាយ​និង​ច្បាប់​មជ្ឈិម​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Malcolm Turnball​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ ​ព្រម​និង​បាន​ចាប់​ដំណើរ​ការ​នូវ​យន្តការ​សន្ទនា​សន្តិសុខ​ជាន់​ខ្ពស់​។ ​ក្រោយ​ពី​កិច្ច​ជំនួប​ ភាគី​ទាំង​២​បាន​ចុះ​ហត្ថលេខា​លើ​សេក្តី​ថ្លែងការណ៍​រួម​អំពី​កិច្ច​សន្ទនា​សន្តិសុខ​ជាន់​ខ្ពស់​រវាង​ចិន​និង​អូស្ត្រាលី​ជា​លើក​ដំបូង​។

      សេចក្តី​ថ្លែងការណ៍​សរសេរ​ថា​ ​ភាគី​ទាំង​២​ឯកភាព​គ្នា​ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​តុលាការ​និង​កិច្ចការ​ច្បាប់​។ ហើយ​នឹង​ធ្វើ​ការ​ពិភាក្សា​ឲ្យ​ញឹកញាប់​ដោយ​​ឆ្លង​តាមរយៈ​ការ​សន្ទនា​សន្តិសុខ​ជាន់​ខ្ពស់​ទ្វេភាគី​ ​និង​ការ​សន្ទនា​ផ្នែក​ច្បាប់​ ​ក៏​ដូចជា​កា​ចាត់​បញ្ជូន​គណៈប្រតិភូ​​ទៅវិញទៅមក​ ​ព្រម​ទាំង​ធ្វើ​ការ​បង្វឹកបង្ហាត់​និង​ការ​ផ្លាស់ប្តូរ​។ ​ប្រទេស​អូស្ត្រាលី​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ធ្វើ​បត្យាប័ន​ព្រម​ទាំង​សន្យា​ថា​នឹង​ជំរុញ​ការ​អនុវត្ត​លើ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​។ ​ភាគី​ទាំង​២​នឹ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដោយ​ប្រាកដប្រជា​ក្រោម​ក្របខ័ណ្ឌ​ជំនួប​ផ្នែក​ព្រហ្មទណ្ឌ​និង​តុលាការ​ ​លើក​កម្ពស់​ប្រសិទ្ធភាព​និង​គុណភាព​នៃ កិច្ច​សហប្រតិបត្តិការ​។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ