នាវា​ប្រដេញ​ពីរ​គ្រឿង​របស់​ជប៉ុន​នឹង​ធ្វើ​ការ​សម​យុទ្ធ​​រួម​ជា​មួយក្បួន​នាវា​ផ្ទុក​យន្ត​ហោះ​Carl Vinson
2017-04-23 15:18:50  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​២៣​ខែ​មេសា កង​ការ​ពារ​ខ្លួន​លើ​សមុទ្រ​របស់​ជប៉ុនបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នៅ​លើវេបសាយ​ផ្លូវ​ការ​របស់​ខ្លួនថា ចាប់​ពី​ថ្ងៃ​ដដែល​នេះ​ត​ទៅ នាវា​ប្រដេញ​ពីរ​គ្រឿង​របស់​ជប៉ុន​នឹង​ធ្វើ​ការ​សម​យុទ្ធ​​រួម​ជា​មួយក្បួន​នាវា​ផ្ទុក​យន្ត​ហោះ​Carl Vinson​របស់​អាមេរិក។

      ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ក្យូដូ​ជប៉ុន​បានសំអាង​តាម​ដំណឹង​មាន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ដោយ​ផ្សាយ​ថា ការ​សម​យុទ្ធ​រួម​នឹង​ដំណើរ​ការ​រយៈពេល​ប៉ុន្មាន​ថ្ងៃជាប់ ខ្លឹម​សារ​សំខាន់​គឺ​បូក​រួម​ទាំង​សម​យុទ្ធ​​ផ្នែក​​ក្បួន​យុទ្ធសាស្រ្ត​និង​ទូរគមនាគមន៍​ជាដើម។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ