ហេតុការណ៍​វាយ​ប្រហារ​ដែល​កើត​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥០ នាក់​ស្លាប់
2017-04-22 15:48:58  cri  Web Editor:Guo Xiangqing

      តាម​ដំណឹង​នៃ​ស្ថានីយ​ទូរទស្សន៍​Tolo នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ផ្សាយ​នៅ​ថ្ងៃទី ២១ ខែ​មេសា​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល ​នោះ ទី​ប្រចាំ​ការ​របស់​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ឋិត​នៅ​ក្រុង Mazar-i-Sharif ទី​រួម​ខេត្ត Balkh បាន​រង​ការ​វាយ​ប្រហារ​ពី​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥០​នាក់​ស្លាប់​បាត់​បង់​ជីវិត ។

      ថ្ងៃទី ២១ ខែ​មេសា ក្រសួង​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​បាន​ចេញ​សេចកី្ត​ថ្លែងការណ៍​ថា ហេតុការណ៍​វាយ​ប្រហារ​បាន​កើត​ឡើង​នៅ​វេលា​ប្រហែល​ម៉ោង​រសៀល ២ តាម​ម៉ោង​តំបន់ ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​មួយ​ចំនួន​បាន​ក្លែង​ខ្លួន​ជា​កង​កម្លាំង​រក្សា​សន្តិសុខ ហើយ​ធ្វើ​​ដំណើរ​តាម​រថយន្ត​យោធា​ពីរ​គ្រឿង​បន្លំ​ចូល​ទៅ​ទី​ប្រចាំ​ការ​របស់​កងទ័ព​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ ។ ពេល​កើត​មាន​រឿង​វាយ​ប្រហារ ទាហាន​មួយ​ចំនួន​កំពុង​ធ្វើ​បូជនីយកិច្ច​នៅ​វិហារ​អ៊ីស្លាម​ ។ ក្នុង​ការ​ផ្ទុក​អាវុធ​ដាក់​គ្នា​របស់​ភាគី​ទាំង​ពីរ​ មាន​អ្នក​ពួក​ឧទ្ទាម​យ៉ាង​ហោច​ណាស់​៥ នាក់​ត្រូវ​បាញ់​ស្លាប់ រីឯ​ភាគី​កងទ័ព​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់​ ៨ នាក់​ស្លាប់​បាត់​បង់​ជីវិត​និង​ ១១ នាក់​រង​របួស ។

      អង្គការ​តាលីបង់​បាន​ប្រកាស​ថា ខ្លួន​ជា​អ្នក​បំផុស​ឲ្យ​មាន​រឿង​វាយ​ប្រហារ​លើក​នេះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ