លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ថ្លែង​ពី​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ចិន​និង​កាហ្សក់ស្ថាន​លើ​កិច្ច​កសាង​យុទ្ធសាស្ត្រ"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"​
2017-04-22 15:47:16  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២១ ខែ​មេសា នៅ​ក្រុង​អាស្តាណា លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​និង​លោក Abdrakhmanov រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កាហ្សាក់ស្ថាន​បាន​រួម​គ្នា​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន លោក វ៉ាង យី ​បាន​ថ្លែង​ពី​កិច្ច​សហប្រតិបតិ្តការ​​រវាង​ប្រទេស​ចិន​និង​កាហ្សក់ស្ថាន​លើ​កិច្ច​កសាង​យុទ្ធសាស្ត្រ"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ។

      លោក វ៉ាង យី បាន​គូស​បញ្ជាក់​ថា នៅ​ខែ​កញ្ញា ឆ្នាំ ២០១៣ ពេល​លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កាហ្សាក់ស្ថាន បាន​លើក​ឡើង​ជា​លើក​ដំបូង​នូវ​ទស្សនទាន​​ដ៏​មហិមា គឺ​សេចកី្ត​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ ។ ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​នៃ​ផ្លូវ​សូត្រ​បាន​លាត​សន្ធឹង​ចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​ទិស​ខាង​លិច ហើយ​គោល​ដៅ​ទី​មួយ​គឺ​ប្រទេស​កាហ្សាក់ស្ថាន ។ ប្រទេស​ចិន​បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ផលិតភាព​ជា​មួយ​ប្រទេស​តាម​បណ្តោយ​ខ្សែ​ក្រវាត់​ផ្លូវ​សូត្រ ដៃគូ​ទី​មួយ​គឺ​ប្រទេស​កាហ្សាក់ស្ថាន ។ ប្រទេស​ចិន​បាន​ធ្វើ​ការ​តភ្ជាប់​គ្នា​ជា​មួយ​បណ្តា​ប្រទេស​តាម​បណ្តោយ​ខ្សែ​ក្រវ៉ាត់​ផ្លូវ​សូត្រ​លើ​វិស័យ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ប្រទេស​ដែល​បាន​តភ្ជាប់​គ្នា​មុន​គេ ក៏​ជា​ប្រទេស​កាហ្សាក់ស្ថាន​ផង​ដែរ ។ ភាគី​ទាំង​ពីរ​រួម​គ្នា​ធ្វើ​កិច្ច​កសាង​លើ​យុទ្ធសាស្ត្រ​"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" និង​បាន​ទទួល​សមិទ្ធផល​មួយ​ចំនួន​ក្នុង​ដំណាក់​កាល​ដំបូង​រួច​ហើយ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ