កូរ៉េ​ខាង​ជើង​អះអា​ងថា កំពុង​តាម​ដាន​យ៉ាង​ដិតដល់​ចំពោះ​និន្នាការ​របស់​អាមេរិក​ដែល​សំដៅ​ចំពោះ​ខ្លួន
2017-04-22 15:29:55  cri  Web Editor:Zhai Qianqian

     ​តាម​ការ​ផ្សាយ​ដំណឹង​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ខាង​ជើងនៅ​ថ្ងៃទី ១៩ ខែ​មេសាបាន​ឲ្យដឹង​ថា ថ្ងៃ​ដដែល​​ ​​ពេល​ថ្លែង​ឲ្យ​ដឹង​ក្នុង​សុន្ទរកថា​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា​ កូរ៉េ​ខាង​ជើង​កំពុង​តាម​ដាន​យ៉ាង​ដិតដល់​ចំពោះ​និន្នាការ​នៃ​ឧបាយកល​របស់​អាមេរិក​ដែល​សំដៅ​ចំពោះ​កូរ៉េ​ខាង​ជើង ។ កងទ័ព​កូរ៉េ​ខាង​ជើង​បាន​​ត្រៀម​លក្ខណៈ​ពេញ​លេញ​រួច​​ស្រេច​ហើយ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចង់​ប្រយុទ្ធ​ប្តូរ​ផ្តាច់​ជា​មួយ​កូរ៉េ​ខាង​ជើង នោះ​កូរ៉េ​ខាង​ជើង​នឹងតប​ត​វិញ​ដល់​ទីបញ្ចប់​ ។

      អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ថា កូរ៉េ​ខាង​ជើង​ជា​ប្រទេស​សង្គមនិយម​ដែល​ស្រឡាញ់​សន្តិភាព តែ​មិន​ខ្លាច​​ញញើត​ ហើយ​ក៏​មិនគេច​វេះ​​ពី​សង្រ្គាម​ដែរ ។ ប្រសិន​បើ​អាមេរិក​បំផុស​សង្រ្គាម​ នោះ​កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​សង្រ្គាម​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​តប​ត​ទៅ​វិញ​ដោយប្រើ​វិធី​​​ប្រយុទ្ធនុយ​គ្លេអ៊ែរ​បែប​កូរ៉េ​ខាង​ជើង​សំដៅ​ត​ទល់​នឹង​សង្រ្គាម​នុយគ្លេអ៊ែរ​​ ។ 

      ដោយ​ឡែក​ នៅ​ថ្ងៃ​ទី ២១ ខែ​មេសា អ្នក​នាំពាក្យ​នៃ​គណៈកម្មាធិការ​សន្តិភាព​អាស៊ីប៉ាស៊ីហ្វិក​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែរ​ថា ពាក្យ​សម្តីគំរាម​កំហែង​ដល់​កូរ៉េ​ខាង​ជើង​របស់​លោក​Mike Penceអនុប្រធានាធិបតី​អាមេរិក​និង​លោក​Hwang Kyo-ahn ​ប្រធានាធិបតី​ស្តីទី​កូរ៉េ​ខាង​ត្បូងកាល​ពី​​​ពេល​ថ្មីៗ​កន្លង​ទៅ បាន​​បង្ហាញឲ្យ​ឃើញ​​ថា ប្រទេស​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ជា​ប្រភព​នៃ​ការ​​គំរាម​កំហែង​​និង​បំផ្លាញ​ដល់​​​សុខ​សន្តិភាព​នៃ​ឧបទ្វីប​កូរ៉េ​និង​ក្នុង​តំបន់​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ