​យាន​អវកាស​ដឹក​ទំនិញ​ Shen Zhou លេខ​មួយ​ដែល​ជា​យាន​អវកាស​ដឹក​ទំនិញ​ទី​មួយ​របស់​ប្រទេស​ចិន​បាន​បង្ហោះ​ដោយ​ជោគជ័យ
2017-04-21 11:06:52  cri  Web Editor:Guo Xiangqing

      នៅ​វេលា​ម៉ោង ១៩ និង​៤១ នាទី​នៅ​ថ្ងៃទី ១៩ ខែ​មេសា រ៉ុក្កែត​ដឹក​ទំនិញ​ Chang Zheng លេខ ៧ ដែល​បាន​ផ្ទុក​យាន​អវកាស​ដឹក​ទំនិញ​ Shen Zhou លេខ​មួយ បាន​បាញ់​បង្ហោះ​នៅ​ទីលាន​បង្ហោះ​យានអវកាស​ក្រុង Wen Chang ខេត្ត Hai Nan ប្រទេស​ចិន ប្រហែល​ ៥៩៦​វិនាទី​ក្រោយ​មក យាន​អវកាស​និង​រ៉ុក្កែត​បាន​បំបែក​ចេញ​​ពី​គ្នា​ដោយ​ជោគជ័យ ព្រម​ទាំង​បាន​ចូល​ទៅ​ក្នុង​តារាវិថី​តាម​ការ​គ្រោង​ទុក​ ការ​បង្ហោះ​លើក​នេះ​ទទួល​បាន​ជោគជ័យ​ដោយ​គាប់​ប្រសើរ ។

      នេះ​គឺ​ជា​ការ​សាក​ល្បង​បាញ់​បង្ហោះ​ជា​លើក​ទី​មួយ​នៃ​ប្រព័ន្ធ​​ដឹក​ជញ្ជូន​ទំនិញ​របស់​ស្ថានីយ​អវកាស​ដែល​បង្កើត​ឡើង​ដោយ​យាន​អវកាស​ដឹក​ទំនិញ​ Shen Zhou និង​រ៉ុក្កែត​ដឹក​ទំនិញ​ Chang Zheng លេខ ៧ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ