នាវា​យាម​ល្បាត​បំពាក់​មីស៊ីល​ឈ្មោះ​Varyag​ដែល​ជា​នាវា​សំខាន់​បំផុត​នៃ​ក្បួន​នាវា​ចម្បាំង​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​
2017-04-21 15:39:18  cri  Web Editor:Wang Zhaojun

    ថ្ងៃទី​២០ខែ​មេសា​ ​នាវា​យាម​ល្បាត​បំពាក់​​មីស៊ីល​ឈ្មោះ​Varyag​ដែល​ត្រូវបាន​​គេ​ហៅ​ថា​អ្នក​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​និង​ជា​នាវា​សំខាន់​បំផុត​នៃ​ក្បួន​នាវា​ចម្បាំង​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី​បាន​ចូល​​ចត​នៅ​កំពង់ផែ​ភាគ​​ខាងត្បូង​ក្រុង​ម៉ានីល​ ដើម្បី​បំពេញ​ទស្សនកិច្ច​ដោយ​មេត្រីភាព​រយៈ​ពេល​៤​ថ្ងៃ​​នៅ​ប្រទេស​​ហ្វីលីពីន​។

     មេបញ្ជាការ​​នៃ​នាវា​បំពាក់​​មីស៊ីល​ឈ្មោះ​Varyag​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ពេល​ចូលរួម​សន្និសីទ​កាសែត​នៅ​កំពង់ផែ​​ថា​ ​នាយទាហាន​និងពល​ទាហាន​ជើង​ទឹក​របស់​រុស្ស៊ី​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើឲ្យ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​អាច​រួម​វិភាគទាន​ដ៏​សំខាន់​សម្រាប់​ការ​ពង្រឹង​និង​ពង្រីក​​ចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ ​ក៏​ដូច​ជា​ជំរុញ​សន្តិសុខ​និង​ស្ថិរភាព​ក្នុងតំបន់​ផងដែរ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ