ក្រុមប្រឹក្សា​សន្តិសុខ​ទាមទារ​ឲ្យ​កូរ៉េខាង​ជើង​ឈប់​ធ្វើ​តេស្ត​​នុយគ្លែអ៊ែរ​តទៅ​ទៀត​
2017-04-21 10:37:08  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២០​ខែ​មេសា​ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ​ថ្កោល​ទោស​ចំពោះ​សកម្មភាព​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េខាងជើង​នាពេល​កន្លងទៅ​​ ​ព្រម​ទាំង​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ឈប់​ធ្វើ​តេស្ត​នុយគ្លែអ៊ែរ​តទៅ​ទៀត​។

      សេចក្តី​ថ្លែងការណ៍​សរសេរ​ថា​ ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េខាងជើង​នាពេល​ថ្មីៗ​​កន្លងទៅ​នេះ​ ព្រម​ទាំង​ផ្តោត​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​កូរ៉េខាង​ជើង​ដែល​មិនអើពើ​នឹង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដោយ​បាន​​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​ក្នុង​តំបន់​។​ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ទាមទារ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ធ្វើ​តេស្ត​​នុយគ្លែអ៊ែរ​តទៅ​ទៀត​ ហើយ​គោរព​យ៉ាង​ពេញលេញ​​នូវ​សេចក្តី​សម្រេច​ចិត្ត​ពាក់ព័ន្ធ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ