លោក​Xu Qiliang អនុប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ប្រទេស​ចិន​​ជួប​ពិភាក្សា​ការងារ​ជា​មួយ​រដ្ឋមន្រ្តី​​ការពារ​ជាតិ​ម៉ាឡេស៊ី​
2017-04-21 18:14:02  cri  Web Editor:Zhai Qianqian

     ​​ ថ្ងៃទី ២០ ខែមេសា​ នៅក្រុង​ប៉េកាំង​ លោក​Xu Qiliangអនុប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Hishammuddin Hussein រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី​ដែល​អញ្ជើញ​ទៅ​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ។

      លោក​Xu Qiliangមានប្រសាសន៍ថា ភាគី​ចិន​រីករាយ​រួម​សហការ​ជា​មួយ​ភាគី​ម៉ាឡេស៊ីក្នុងការ​លើក​កម្ពស់​កម្រិត​ផ្លាស់​ប្តូរ​និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយ​ឥត​ឈប់​ឈរ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​កងទ័ពនៃ​​ប្រទេស​ទាំង​ពីរ​ឲ្យ​ប្រកប​ដោយ​ភាព​រឹង​មាំ​និង​មាន​ស្ថិរភាព​ ។

    ជា​ការ​ឆ្លើយ​តប​ លោក​Hishammuddin ​បាន​ថ្លែង​ថា ភាគី​ម៉ាឡេស៊ី​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​និង​កង​ទ័ព​​នៃ​ប្រទេសទាំង​ពីរ​​ម៉ាឡេស៊ី​និង​ចិន ហើយ​រីករាយ​រួម​សហការ​ជា​មួយ​ភាគី​ចិន​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត និង​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​​​និង​កងទ័ព​​នៃ​ប្រទេស​ទាំង​ពីរឲ្យ​​បោះ​ជំហាន​​​ទៅ​កាន់​កម្រិត​កាន់​តែ​ខ្ពស់​​ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ