ទីប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោករដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ពិសេស​នៃ​ទីស្តី​ការ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី
2017-04-21 18:13:12  cri  Web Editor:Zhai Qianqian

     ថ្ងៃ​ទី ២០ ខែ​មេសា​ លោក​Yang Jiechi ទីប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Hishammuddin Tun Hussein រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ពិសេស​នៃ​ទីស្តី​ការនាយក​រដ្ឋមន្រ្តី​​ម៉ាឡេស៊ី​​​ដែល​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅ ឯ​ទីស្តីការ​រដ្ឋ​​ចុងណានហៃ​ ។

      លោក​ Yang Jiechi បាន​ថ្លែង​ថា បច្ចុប្បន្ន ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​ម៉ាឡេស៊ី​មាន​និន្នាការ​ល្អ​ប្រសើរ​ ។​ ភាគី​ទាំង​ពីរ​មានការប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​ល្មួត​ កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​មានភាពកាន់តែ​ស៊ី​ជម្រៅឥត​ឈប់​ឈរ ។ ភាគី​ទាំង​ពីរ​រីករាយបង្កើន​ការ​តភ្ជាប់​គ្នា​ផ្នែក​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍​ក្រោម​ក្របខ័ណ្ឌ​នៃ​សេចក្តី​ផ្តួច​ផ្តើម​ស្តីពី​កិច្ចសហប្រតិបត្តិការ​នៃ​យុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ ​ ហើយ​ជឿ​ជាក់​ថា ក្រោមកិច្ច​​ខិត​ខំប្រឹង​ប្រែង​រួម​របស់​ភាគី​ទាំង​ពីរ ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ចិននិង​ម៉ាឡេស៊ី​នឹង​ទទួល​បាន​នូវការ​​វិវឌ្ឍ​កាន់​តែ​ច្រើន​ថែម​ទៀត ។

      ជា​ការ​ឆ្លើយ​តប​ លោក​ Hishammuddin Tun Husseinបាន​ថ្លែង​ថា ភាគី​ម៉ាឡេស៊ី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​​ការ​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន​ សកម្ម​ផ្តល់​ការ​គាំទ្រ​ចំពោះ​​សេចក្តី​ផ្តួច​ផ្តើម​អំពី​យុទ្ធសាស្រ្ត​​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ហើយ​រីក​រាយ​ធ្វើ​កិច្ច​​សហការ​​​យ៉ាង​ជិត​ស្និទ្ធជា​មួយ​ភាគី​ចិន​​ សំដៅ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ​មានភាព​កាន់​តែស៊ី​ជម្រៅ​ឥតឈប់​ឈរ  ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ