ប្រតិភូ​ទស្សនកិច្ច​និង​ផ្លាស់​ប្តូរ​នៃ​យុវជន​ចិន​និង​ឥណ្ឌូនេស៊ី​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ហ្សាការតា​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី
2017-04-21 15:43:58  cri  Web Editor:Zheng Lei

      យប់​ថ្ងៃ​ទី​២០​ខែ​មេសា ប្រតិភូ​​ទស្សនកិច្ច​និង​ផ្លាស់​ប្តូរ​នៃ​យុវជន​ចិន​និង​ឥណ្ឌូ​នេស៊ី​ដែល​មាន​សមាជិក​ជា​​យុវនិស្សិតចិន​និង​ឥណ្ឌូនេស៊ី​ចំនួន​២០​នាក់​រៀង​គ្នា​បាន​ជួប​ជុំ​គ្នា​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី ដើម្បី​សំណេះ​សំណាល​ជា​មួយ​មន្រ្តី​ការទូត​អំពី​ចំណាប់​អារម្មរណ៍ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​ខេត្ត​FuJianប្រទេស​ចិន​ក្នុង​រយៈពេល​៩​ថ្ងៃ​កន្លង​ទៅ ព្រម​ទាំង​បង្ហាញ​ពី​ក្តី​រំពឹង​ទុក​ចំពោះ​រយៈពេល​៩​ថ្ងៃ​ខាង​មុខ​សម្រាប់​​ដំណើរ​ទស្សន​កិច្ច​នៅ​ឥណ្ឌូនេស៊ី។

      សកម្មភាព​ធ្វើ​ទស្សនកិច្ច​និង​ផ្លាស់​ប្តូរ​រវាង​យុវនិស្សិត​ចិន​និង​ឥណ្ឌូនេស៊ីលើក​នេះ​គឺ​ដើម្បី​បង្កើន​ការ​ស្វែង​យល់​របស់​យុវជន​ចិន​និង​ឥណ្ឌូនេស៊ី​ចំពោះ​ប្រទេស​គូ​ភាគី កសាង​ស្ពាន​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ចំណង​មេត្រី​ភាព​នៃ​ប្រទេស​ទាំង​ពីរតទៅ​គ្រប់​ជំនាន់។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ