​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​ផលិតភាព​រវាង​ខេត្ត យូណាន និង​បណ្តា​ប្រទេស​តាម​បណ្តោយ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ "​ទទួល​បាន​សមិទ្ធផល​ជា​ជំហាន​ដំបូង​
2017-04-20 15:39:47  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៩ ខែ​មេសា ក្នុង​សនិ្នសីទ​ស្តីពី​ការ​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ផ្នែក​ផលិតភាព​របស់​ខេត្ត​យូណាន លោកស្រី Liu Ying អនុប្រធាន​នៃ​គណៈកម្មាធិការ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​​របស់​ខេត្ត​យូណាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភាគី​នានា ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​ផលិតភាព​រវាង​ខេត្ត យូណាន និង​បណ្តា​ប្រទេស​តាម​បណ្តោយ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ "​ទទួល​បាន​សមិទ្ធផល​ជា​ជំហាន​ដំបូង ហើយ​ខេត្ត​យូណាន​បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​ផលិតភាព​ជា​មួយ​ប្រទេស​អាស៊ាន​ជា​ច្រើន​ដូច​ជា​ប្រទេស​ឡាវ មីយ៉ាន់ម៉ា វៀតណាម​និង​កម្ពុជា​ជា​ដើម ។

      លោកស្រី Liu Ying បាន​ថ្លែង​ទៀត​ថា ខេត្ត​យូណាន​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​ផលិតភាព​ជា​មួយ​ប្រទេស​ជិត​ខាង​ទាំង​ ៥​នេះ​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍ​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​និង​យុទ្ធសាស្ត្រ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ "​និង​ផែនការ​អភិវឌ្ឍន៍​ជាតិ​ផ្សេង​ទៀត​របស់​ប្រទេស​ចិន ។ ម្យ៉ាង​វិញ​ទៀត​ខេត្ត​យូណាម​ក៏​នឹង​ពង្រីក​កិច្ច​សហប្រតិបតិ្តការ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង អាស៊ី​កណ្តាល អាស៊ី​ខាង​លិច ទ្វីប​អាហ្វ្រីក និង​អាមេរិក​ឡាទីន​​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ