សៀវភៅ​ត្នោត​នៃ​ប្រព័ន្ធ​​បម្រុង​សហព័ន្ធ​អាមេរិក​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​អាមេរិក​បន្ត​ពង្វាត​ដោយ​ភាព​ទន់ភ្លន់​
2017-04-20 10:59:37  cri  Web Editor:Wang Zhaojun

      គណៈកម្មាធិការ​ប្រព័ន្ធ​​បម្រុង​សហព័ន្ធ​អាមេរិក​បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​អំពី​សភាពការណ៍​សេដ្ឋកិច្ច​ទូទាំង​​ប្រទេស​ដែលប្រកាស​កាល​ពី​ថ្ងៃទី​១៩​ខែ​មេសា​ថា​ ​ចាប់​ពី​ពាក់កណ្តាល​ខែ​កុម្ភៈ​ដល់​ដំណាច់​ខែ​មីនា​ឆ្នាំ​២០១៧នេះ​ ​សកម្មភាព​សេដ្ឋកិច្ច​អាមេរិក​បាន​បន្ត​ពង្វាត​ដោយ​ភាព​​ទន់ភ្លន់​ ​ក្រោម​បរិការណ៍​ដែល​មាន​តម្រូវ​ការ​ខ្លាំង​ចំពោះ​កម្លាំង​ពលករ​​ ​ឯ​ប្រាក់ខែ​ក៏ត្រូវបាន​កើន​ឡើង​ដោយ​កម្រិត​សមល្មម​ផងដែរ​​។

      របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ប្រព័ន្ធ​បម្រុង​សហព័ន្ធ​អាមេរិក​នា​ថ្ងៃដដែល​នោះ​គឺ​បាន​ប្រមូល​ចងក្រង​នូវ​​លទ្ធផល​នៃ​ការ​ពិនិត្យ​​អង្កេត​ថ្មី​បំផុតពី​​ធនាគារ​បម្រុង​ក្រោម​ឱវាទ​​ចំនួន​១២​ក្នុង​តំបន់​ ​ហើយ​ក៏​ត្រូវ​គេ​ហៅ​ថា​សៀវភៅ​ត្នោត​ផង​ដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ