គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​បុណ្យ​បាចទឹក​របស់​ប្រទេស​ឡាវបាន​​​បណ្តាល​ឲ្យ​មនុស្ស ២២ នាក់​ស្លាប់​បាត់​បង់​ជីវិត​
2017-04-20 15:47:32  cri  Web Editor:Zhai Qianqian

     ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​ឡាវ​បាន​ចេញ​របាយការណ៍ឲ្យ​ដឹង​​ថា ក្នុង​រយៈ​ពេល ៣ ថ្ងៃ​នៃ​បុណ្យ​បាច​ទឹកឬបុណ្យ​​ចូល​ឆ្នាំ​ថ្មី នៅ​ទូទាំង​ប្រទេស​​ឡាវ​កើត​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១៥៩ ករណី​ បណ្តាល​ឲ្យ​មនុស្ស​ ២២ នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​ ២៨៦ នាក់​រង​របួស ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​គ្រោះ​ថ្នាក់​​ចរាចរណ៍​ភាគ​ច្រើន​គឺ​​មក​ពី​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​​ស្រវឹងស្រា​និង​បើក​បរ​លើស​ល្បឿន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ