រដ្ឋសភា​អង់គ្លេស​ឲ្យ​សច្ចាប័នលើ​​ការ​រៀបចំ​ការ​បោះឆ្នោត​ជាសកល​មុន​ពេល​កំណត់​
2017-04-20 15:46:46  cri  Web Editor:Zhai Qianqian

     ​​ ថ្ងៃទី ១៩ ខែមេសា​ សភាជាន់​ទាប​​នៃ​រដ្ឋសភា​អង់គ្លេស​បាន​រៀប​ចំ​ការ​បោះឆ្នោត​​ឲ្យ​សច្ចាប័នលើ​ញាត្តិ​ស្តីពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​សកល​មុន​ពេល​កំណត់​ជា​លទ្ធផល​​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​​​ច្រើនលើស​លុប​​ ។ ប្រទេស​អង់គ្លេស​នឹង​រៀបចំ​ការ​បោះឆ្នោត​ជា​សកល​នៅ​ថ្ងៃទី ៨ ខែមិថុនាខាង​មុខ​នេះ​​ ។

      ថ្ងៃ​ដដែល នៅ​ពេល​ធ្វើ​ការ​ជជែកពិភាក្សា​មុន​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​នៃ​សភាជាន់​ទាប​​នៃ​រដ្ឋសភា លោកស្រី​ Theresa Mary Mayនាយក​រដ្ឋមន្រ្តី​អង់គ្លេស​បាន​មានប្រសាសន៍​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​សកល​មុន​ពេល​កំណត់​នឹង​ជួយឲ្យ​​ប្រទេស​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​ជោគ​ជ័យ​ ព្រម​និង​នាំ​មក​នូវ​ស្ថិរភាពសម្រាប់​​ប្រទេស​អង់គ្លេស​ក្នុង​រយៈ​ពេល​យូរអង្វែង​ទៀត​ផង​ ។

     គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃទី ១៨ ខែ​មេសា​ លោកស្រី​ Theresa Mary May​បាន​ប្រកាស​ដោយគេ​នឹក​ស្មាន​មិន​ដល់​​ថា នឹង​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ជា​សកល​មុន​ពេល​កំណត់​ សំដៅ​​ឲ្យ​រដ្ឋាភិបាល​ថ្មី​តាង​​នាម​ប្រទេស​អង់គ្លេស​ទៅ​ធ្វើ​​ការ​ចរចា​ស្តីពីការ​ដក​ខ្លួន​ចចេញ​ពី​សហភាព​អឺរ៉ុប​ជា​មួយ​សហភាព​អឺរ៉ុប ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ