កិច្ចសន្ទនា​ជា​យុទ្ធសាស្រ្ត​ជាន់​ខ្ពស់​រវាង​ចិន​និង​អឺរ៉ុប​លើក​ទី ៧ បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង
2017-04-20 15:45:57  cri  Web Editor:Zhai Qianqian

     ថ្ងៃ​ទី ១៩ ខែ​មេសា​ កិច្ច​សន្ទនា​ជា​យុទ្ធសាស្រ្ត​ជាន់​ខ្ពស់​រវាង​ចិននិង​អឺរ៉ុប​លើក​ទី ៧ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង ​ក្រោម​អធិបតីភាព​​​លោក​យ៉ាង ចេឈី​ ទីប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​លោក​ស្រី​Federica Mogherini ​អនុប្រធាន​​គណៈកម្មាធិការ​សហភាពអឺរ៉ុប​និង​ជា​តំណាង​ជាន់​ខ្ពស់​ផ្នែក​ការទូត​និង​គោល​នយោបាយ​សន្តិសុខ​​នៃ​សហភាព​អឺរ៉ុប​ ។

      លោក​យ៉ាង​ ចេឈីបាន​ថ្លែង​ថា មតិឯកភាព​រួម​ជា​យុទ្ធសាស្រ្តរបស់​ថ្នាក់​ដឹក​នាំ​ចិន​និង​អឺរ៉ុប​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ចិននិង​អឺរ៉ុប​លើ​វិស័យ​ធំ​ៗ​ទាំង​បួន​ដូចជា​សន្តិភាព​ កំណើន​ កំណែ​​ទម្រង់​ និង​អរិយធម៌​​ ​គឺ​ប្រកប​ដោយ​​សារៈប្រយោជន៍​​ជាក់​ស្តែង​និង​វែង​ឆ្ងាយ​ ។ ការ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​អឺរ៉ុប​មានភាព​កាន់​តែ​ស៊ី​ជម្រៅគឺ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​រួម​របស់​ភាគី​ទាំង​ពីរ ព្រម​ទាំង​មាន​សារៈ​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​អន្តរជាតិផង​ដែរ ។

      ជា​ការ​ឆ្លើយ​តប​ លោកស្រី​​Federica Mogherini ​​បាន​ថ្លែង​ថា ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​ចិន​មាន​ភាពវិជ្ជមាន ​ចាស់ទុំ និង​ប្រកបដោយភាព​​រស់​រវើក​ ជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​ស្ថិរភាពនិង​ការអភិវឌ្ឍ​នៃ​ពិភពលោក ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ