មហាសន្និបាត​អង្គការសហប្រជាជាតិ​ទទួល​ស្គាល់​លោក​Steinerក្នុង​​មុខ​តំណែង​ជា​ប្រធានកម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ
2017-04-20 11:06:44  cri  Web Editor:Zheng Lei

     ថ្ងៃ​ទី​១៩​ខែ​មេសា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ជាក់​លាក់​នូវ​ការ​តែង​តាំង​របស់​លោកGuterresអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ឲ្យ​លោក​Steinerទទួល​មុខ​តំណែង​ជា​ប្រធានកម្មវិធី​​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ។

គួរ​បញ្ជាក់​ថា កម្មវិធី​​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិបាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៦៥ ជា​អង្គការ​ផ្តល់​ជំនួយឥត​សំណង​ជា​ពហុភាគីធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​អភិវឌ្ឍន៍​នៃ​អង្គការ​សហ​ប្រជាជាតិ។អាណត្តិភាព​របស់​ប្រធានកម្មវិធី​អភិវឌ្ឍន៍គឺ​៤​ឆ្នាំ​ដែល​ត្រូវ​តែង​តាំង​ដោយ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​និង​ត្រូវ​ទទួល​ស្គាល់​ពី​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ