លោក​លី​ ខឺ​ឈាង​ នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោកស្រី​​Federica Mogherini អនុប្រធាន​​គណៈកម្មាធិការ​សហភាពអឺរ៉ុប​
2017-04-19 15:33:31  cri  Web Editor:Zhai Qianqian

     ​​ រសៀល​ថ្ងៃទី ១៨ ខែមេសា​ នៅ​ទី​ស្តី​ការ​រដ្ឋ​​ចុងណានហៃ លោកលី​ ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​​ពិភាក្សា​ការងារ​ជា​មួយ​លោកស្រី​​Federica Mogherini​ ​អនុប្រធាន​​គណៈកម្មាធិការ​សហភាពអឺរ៉ុប​និង​ជា​តំណាង​ជាន់​ខ្ពស់​ផ្នែក​ការទូត​និង​គោល​នយោបាយ​សន្តិសុខ​​នៃ​សហភាព​អឺរ៉ុប ។ 

      លោក​លី​ ខឺឈាង​ បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិននិង​អឺរ៉ុប ។ ជា​ការ​ឆ្លើយ​តប​ លោកស្រី Federica Mogherini​ បាន​ថ្លែង​ថា លោក​ស្រី​រំពឹង​​ថា កិច្ចជំនួប​ថ្នាក់​ដឹក​នាំ​រវាង​សហភាព​អឺរ៉ុប​-ចិន​លើក​ទី ១៩ ដែល​នឹង​បើក​ធ្វើ​ក្នុង​ឆ្នាំ ២០១៧ ​នេះនឹង​អាច​ទទួល​បាន​សមិទ្ធផលនិង​ផ្លែផ្កា​​​វិជ្ជមានច្រើន​ទៀត​​ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ