ក្រសួង​ការ​បរទេស​ចិន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មានសម្រាប់​អ្នក​កាសែត​​ជាតិ​និង​អន្តរជាតិ​អំពី​រឿង​ដែល​លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិននឹង​អញ្ជើញ​​ចូលរួម​​ជា​អធិបតី​នៃ​សកម្មភាព​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​វេទិកា​កំពូលស្តីពី​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"
2017-04-19 15:31:42  cri  Web Editor:Zhai Qianqian

     ​​ ថ្ងៃទី ១៨ ខែមេសា​ ក្រសួង​ការ​បរទេស​ចិនបាន​​រៀប​ចំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​សម្រាប់​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ ។ លោក​​វ៉ាង​ អ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​និង​លោក​វ៉ា ស្យ៊ាវថាវ​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​និង​កំណែទម្រង់​​​​​ចិន​បាន​ឧទ្ទេសនាម​ពី​សភាពការណ៍​ពាក់​ព័ន្ធ​នឹង​សកម្មភាព​មួយ​ចំនួន​នៃ​វេទិកា​កំពូល​ស្តីពី​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ព្រម​និង​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន ។

     គួរ​បញ្ជាក់​ថា វេទិកា​កំពូល​ស្តីពី​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ពី​ថ្ងៃ​ទី ១៤ ដល់​ទី ១៥ ខែ​ឧសភាខាង​មុខ​នេះ​ ។ លោក​ស៊ី​ ជីនភីង​ ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធ​បើក​នៃ​វេទិកា​លើ​ក​នេះ​និង​ធ្វើ​ជាគណៈ​​អធិបតី​នៃ​សន្និសីទ​កំពូល​តុ​មូល​នៃ​ថ្នាក់​ដឹក​នាំ​ទៀត​ផង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ