លោកErdoganប្រធានាធិបតីតួកគីជួបពិភាក្សាការងារជាមួយលោកស្រីLiuYandongឧបនាយករដ្ឋមន្ត្រីចិន
2017-04-19 15:31:03  cri  Web Editor:Liu Yan

    ថ្ងៃទី១៨ ខែមេសា តាមម៉ោង​តំបន់ ​លោក​Erdogan​ប្រធានាធិបតី​តួកគី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​LiuYandong​ឧបនាយករដ្ឋមន្ត្រី​ចិន​នៅ​ទីស្តីការ​ប្រធានាធិបតី​នៅក្រុង​អង់ការ៉ា ​ប្រទេស​តួកគី។

លោក​Erdogan​បាន​ថ្លែងថា​ ​ខ្ញុំ​បាន​យកចិត្តទុកដាក់​ខ្ពស់​ហើយ​ពោរពេញ​ទៅ​ដោយិ​ការ​រំពឹង​ទុក​ចំពោះ​​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ​ដើម្បី​ចូលរួម​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​។

ជា​ការ​ឆ្លើយតប ​លោកស្រីLiuYandong​បាន​ថ្លែងថា​ ​ប្រទេស​ចិន​ស្វាគមន៍​លោក​Erdoganមក​​បំពេញ​ទស្សកិច្ច​ព្រមទាំង​ចូលរួម​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ​អំពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​​ហើយ​ប្រទេស​ចិន​ជឿជាក់ថា​ ​នេះនឹង​អាច​បំពេញ​បន្ថែម​នូវ​កម្លាំង​ចលក​ដ៏​ខ្លាំងក្លាសម្រាប់​ការ​ការ​អភិវឌ្ឍទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ចិននិង​តួកគី៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ