សាលាអយ្យការ​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​អតីតប្រធានាធិបតី​​ចំនួន ១៨ បទ​ល្មើស
2017-04-18 17:32:04  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៧ ខែ​មេសា សាលា​អយ្យការ​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​ ចោទ​​លោក​ស្រី Park Geun-hye អតីតប្រធានាធិបតី​ចំនួន​ ១៨ បទ​ល្មើស ក្នុង​នោះ​រួម​មាន​បទ​ស៊ី​សំណូក​សូក​ប៉ាន់ បទ​រំលោភ​អំណាច​ និង​បទ​បង្ខិត​បង្ខំ​ឲ្យ​សហគ្រាស​ចេញ​ប្រាក់​ទុន​ជា​ដើម ។ លោកស្រី Park Geun-hye នឹង​ក្លាយ​ទៅ​ជា​អតីត​ប្រធានាធិបតី​ទីបី​ក្នុង​ប្រវតិ្តសាស្ត្រ​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​តុលាការ​ជំនុំជម្រះ​ពី​បទ​ពុក​រលួយ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ