ប្រទេស​រុស្ស៊ី​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ម្នាក់ទៀត​ក្នុង​ករណី​​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថភ្លើង​ក្រោម​ដី​ក្រុង​Saint Perterburg​
2017-04-18 11:01:48  cri  Web Editor:Wang Zhaojun

       ថ្ងៃទី​១៧​ខែ​មេសា​ ​នាយកដ្ឋាន​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី​បាន​ប្រកាស​ព័ត៌មាន​ថា​ ​ក្នុង​ថ្ងៃដដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​​ម្នាក់​ទៀត​ក្នុង​ករណី​​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថភ្លើង​​ក្រោម​ដី​ក្រុង​Saint Perterburg​នៅ​ជាយ​ក្រុង​មូស្គូ​។

      ​តាម​ដំណឹង​បាន​ឲ្យដឹង​ថា​ ​ជនជាប់សង្ស័យ​ឈ្មោះ​Abror Azimov​ ជា​ជនជាតិ​អាស៊ី​កណ្តាល​។ ​ជន​ឈ្មោះAbror Azimov​ជាប់​សង្ស័យ​ពី​បទ​បង្វឹកបង្ហាត់​ជនជាប់សង្ស័យ​ឈ្មោះ​ Qkbarzhon jalilov​ដែល​បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុងរថភ្លើង​ក្រោម​ដី​ក្រុង​Saint Perterburg​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ