វិទ្យាស្ថានស្រាវជ្រាវ​ពី​ផ្លូវ​សូត្រ​ត្រូវ​បង្កើត​ឡើង​នៅ​ក្រុង​ប៉េកាំង​
2017-04-18 14:27:19  cri  Web Editor:Zhai Qianqian

     ថ្ងៃទី ១៧ ខែមេសា បណ្ឌិត្យសភា​វិទ្យា​សាស្រ្ត​សង្គម​ប្រទេស​ចិននិង​សមាគម​ជំរុញ​ហិរញ្ញវត្ថុ​ក្នុង​​លក្ខណៈ​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន​បាន​រួមសហការ​បង្កើត​​វិទ្យាស្ថាន​ស្រាវជ្រាវ​ពី​ផ្លូវ​សូត្រ​នៅ​ក្រុង​ប៉េកាំង​ ។

      ក្នុង​ពិធីចាប់​បដិសន្ធិ​នៃ​វិទ្យាស្ថាន​ លោក​Li Jiping អនុប្រធាន​នៃ​សមាគម​ជំរុញ​ហិរញ្ញវត្ថុ​​ក្នុង​លក្ខណៈ​អភិវឌ្ឍន៍​នៃ​ប្រទេ​សចិន​បាន​ថ្លែង​ថា គោល​បំណង​នៃ​ការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ពី​ផ្លូវសូត្រ​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​គោលនយោបាយ​និង​វិធានការ​​នៃ​ការ​កសាង​យុទ្ធសាស្រ្ត​​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ដើម្បី​​ឲ្យ​បណ្តា​ប្រទេស​នានា​​យល់​ដឹង​ពី​ការ​កសាង​យុទ្ធសាស្រ្ត​​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​​ឲ្យ​បាន​​កាន់​តែ​ស៊ី​ជម្រៅ ក៏​ដូចជា​លើក​កម្ពស់​កម្រិត​តភ្ជាប់​ជា​មួយ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​​របស់​ប្រទេស​នានា និង​ជំរុញ​ការ​តភ្ជាប់​គ្នា​និង​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​​ក្រោម​ក្របខ័ណ្ឌ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ