សហរដ្ឋ​អាមេរិក​អះអាង​ថា នឹង​គិត​ពិចារណា​ពី​គ្រប់​ជម្រើស​ទាំង​អស់​​​ក្នុង​ការ​ដាស់​តឿន​កូរ៉េ​ខាង​ជើង​ឲ្យ​បោះ​បង់​​​​អាវុធនុយគ្លេអ៊ែរ
2017-04-18 14:24:27  cri  Web Editor:Zhai Qianqian

     ថ្ងៃ​ទី ១៧ ខែ​មេសា​ លោក​Mike Pense ​អនុប្រធានាធិបតី​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​ធ្វើ​​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង​ ព្រម​ទាំង​ជួប​ពិភាក្សា​ការងារ​ដោយ​ឡែក​​ពី​គ្នា​ជា​មួយ​លោក​Hwang Kyo-ahn នាយករដ្ឋមន្រ្តី​​​កូរ៉េ​ខាង​ត្បូង​ដែល​ទទួល​បន្ទុក​ការងារជា​​ប្រធានាធិបតី​ស្តីទី​ និង​លោក​Chung Sye Kyun ប្រធានរដ្ឋសភា​កូរ៉េ​ខាង​ត្បូង​នៅ​ក្រុង​សេអ៊ូលផង​ដែរ​ ។ បន្ទាប់​ពីនោះ​ ក្នុង​សន្និសីទ​សារ​​ព័ត៌មានរួម​​ដែល​មាន​ការចូលរួម​ពី​សំណាក់​លោក​​Hwang Kyo-ahn លោក​ Pense ​បាន​ថ្លែង​ថា ​​អាមេរិក​សង្ឃឹម​អាច​ឆ្លង​តាម​រយៈ​មធ្យោបាយ​សន្តិភាព​ ​ដើម្បី​ជំរុញ​​ឲ្យ​កូរ៉េ​ខាង​ជើង​បោះ​បង់​ចោល​អាវុធ​នុយគ្លេអ៊ែរ ប៉ុន្តែ​ព្រម​ពេល​ជា​មួយ​គ្នា​នេះ​ ក៏​នឹង​គិត​ពិចារណា​ពី​​គ្រប់​ជម្រើ​ស​ទាំង​អស់​​ផងដែរ​​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ