រុស្ស៊ី​សង្ឃឹម​អាមេរិក​កុំ​ធ្វើ​​ប្រតិបត្តិការ​ដោយ​ឯកតោភាគី​ចំពោះ​កូរ៉េ​ខាង​ជើង
2017-04-18 10:49:47  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​១៧​ខែ​មេសា លោក​ឡាវរ៉ូវ​រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​បាន​ថ្លែង​ថា ប្រទេស​រុស្ស៊ី​សង្ឃឹម​អាមេរិក​កុំ​ធ្វើ​ដូច​ជា​ការ​ធ្វើ​ចំពោះ​ស៊ីរី​អ៊ីចឹង​ដែល​ធ្វើ​​ប្រតិបត្តិការ​ដោយ​ឯកតោភាគី​ចំពោះ​កូរ៉េ​ខាង​ជើង។

      សំដៅ​ចំពោះ​ពាក្យ​សម្តី​របស់​លោក​Penceអនុប្រធានាធិបតី​អាមេរិក​ដែល​ថ្លែង​ថា ភាព​អត់​ធ្មត់ជា​យុទ្ធសាស្រ្ត​ចំពោះ​កូរ៉េ​ខាង​ជើង​របស់​ក្រុង​វ៉ាស៊ីតោន​បាន​បញ្ចប់​ហើយ លោក​ឡាវរ៉ូវ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា ភាគី​រុស្ស៊ី​មិន​បាន​សម្គាល់​ថា នៅ​ពេល​កន្លង​ទៅ​​នេះ​អាមេរិក​មាន​ភាព​អត់​ធ្មត់​ជា​យុទ្ធសាស្រ្ត​ចំពោះ​កូរ៉េ​ខាង​ជើង​នោះទេ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ